• Global Shares...

    Share the useful articles to your friends, family, and to everywhere so that people recieve knowledge and news globally.

  • Best Share networks

    Technology is has developed a lot and Internet is almost everywhere, people feel that the world is in one hand. Just share to your the world with one click.

  • You read and then just Share

    We are trying to search for useful article and post to you.

Thursday, June 22, 2017

ស្រី​ៗ​មាន​ប្រជ្រុយ​នៅ​កន្លែង​ពិសេស​ទាំងអស់​នេះ ពិតជា​មហា​សំណាង​ហើយ

ជំនឿ​ទាក់ទង​នឹង​ប្រជ្រុយ សម្រាប់​ស្រី​ៗ​នៅ​តែ​ជា​រឿង​គួរឲ្យ​ចាប់អារម្មណ៍។ ដូចនេះ​យើង សូម​បង្ហាញ​ប្រជ្រុយ​នៅ​ចំ​កន្លែង​សំខាន់​ៗ​ទាំង ១៩ លើ​ខ្លួន​ស្រ្តី ដែល​ជា​មហា​សំណាង​ក្នុង​ជីវិត៖
១.ប្រជ្រុយ​នៅ​លើ​ថ្ងាស៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​កន្លែង​នោះ មាន​សំណាង​ត្រង់​មាន​អ្នក​ចាំ​ឧបត្ថម្ភ និង​មិន​ដែល​ជួប​បញ្ហា​អ្វី​ធំដុំ​ក្នុង​ជីវិត។
២.ប្រជ្រុយ​ចំ​ចិញ្ចើម៖ ស្រី​ៗ​ដែល​មាន​ប្រជ្រុយ​ចំ​កន្លែង​នេះ​សំណាង​ខ្លាំង​ណាស់ ជាពិសេស​ពេល​មាន​កូន​ប្រុស ព្រោះ​កូន​យោង​មុខ​ឪពុក​ម្ដាយ។
៣.ប្រជ្រុយ​នៅ​កណ្ដាល​ថ្ងាស៖ អ្នក​មាន​ប្រជ្រុយ​នៅ​កណ្ដាល​ថ្ងាស​បែប​នេះ ច្រើន​តែ​មាន​សំណាង​មាន​ផ្ទះ​រស់នៅ​ធំ​ស្កឹមស្កៃ និង​ឡាន​ទំនើប​ជិះ​ទៀត​ផង។
៤.ប្រជ្រុយ​នៅ​សៀតផ្កា៖ អ្នក​មាន​ប្រជ្រុយ​ត្រង់​កន្លែង​នេះ អាច​មាន​ភ័ព្វ​ព្រេងវាសនា​បាន​ប្ដី​ទៅ​រស់នៅ​ក្រៅ​ប្រទេស។
៥.ប្រជ្រុយ​នៅ​ត្រចៀក៖ អ្នក​មាន​សំណាង​អាយុ​វែង និង​លុយ​ចាយ​ពេញ​ៗ​ដៃ។ ប្រជ្រុយ​នៅ​ត្រចៀក​គឺ​មាន​ភាព​ឆ្លាត, វៃ និង​មាន​កម្លាំង​មាំមួន។
៦.ប្រជ្រុយ​នៅ​ថ្ពាល់៖ ជា​មនុស្ស​មាន​អំណាច និង​ឋានៈ​ខ្ពង់ខ្ពស់ ហើយ​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​សម្បូរ​ទេពកោសល្យ  រួច​វិវត្ត​ខ្លួន​ជា​មនុស្ស​ជោគជ័យ។
៧.ប្រជ្រុយ​នៅ​បបូរមាត់៖ ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​បបូរមាត់​លើ គឺជា​មនុស្ស​ដែល​មិន​ងាយ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ឡើយ។ ចំណែក​បបូរមាត់​ខាង​ក្រោម​វិញ គឺ​ជា​មនុស្ស​ធ្វើការ​ងារ​ផ្ចិតផ្ចង់ និង​ទទួល​បាន​ការ​ជឿជាក់​ពី​អ្នក​ដទៃ។
៨.ប្រជ្រុយ​នៅ​ដើមទ្រូង៖ មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​នៅ​ដើមទ្រូង គឺ​សម្បូរ​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។

អានបន្ត៖ www.angkorpost.net

Wednesday, June 21, 2017

ពួកម៉ាករបស់គ្រូពេទ្យកំលោះខេត្តសៀមរាបចេញមុខនិយាយការពិតថាគ្រប់យ៉ាងមិនមែនជាការពិត

កក្រើកស្រុកខ្មែរទៀតហើយទីបំផុតការពិតត្រូវលាតត្រដាងហើយពួកម៉ាករបស់គ្រូពេទ្យកំលោះខេត្តសៀមរាបចេញមុខនិយាយការពិតថាគ្រប់យ៉ាងមិនមែនជាការពិតទេគឺសុទ្ធតែល្បិចធ្វើសុីរបស់គេទាំងអស់ជួយShareរកយុត្តិធម៌អោយគ្រូពេទ្យកំលោះទាំងអស់គ្នាផងបងៗ🙏🏻🙏🏻😢😢😢😢😢🙏🏻😢😢
ប្រភពវីដីអូពី ឯករម្យនា

មើលវីដេអូ ទម្លាប់នៃការញាំដែលធ្វើអោយអ្នកធាត់ , អ្នកនឹងអាចធ្វើវាបាន


ទម្លាប់មិនល្អដែលតែងតែធ្វើអោយអ្នកស្គមមិនរួច ដែលលោកអ្នកមិនដែលយកចិត្តទុកដាក់កន្លងមក។ ព្យាយាមចៀសវាងនូវទម្លាប់បែបនេះបាន អ្នកនឹងមានសុខភាពល្អ និងរូបរាងស្អាត សំសួន។
ចូរអានទម្លាប់មិនល្អទាំងនោះដូចខាងក្រោម៖
១. ទម្លាប់ញាំបង្អែម ឬអាហារផ្អែមក្រោយពេលបាយ
២. ទម្លាប់ញាំលឿន
៣. ទម្លាប់ញាំបង្ហើយ
៤. ទម្លាប់ញាំអាហារល្ងាចយប់ជ្រៅ
៥. ទម្លាប់ញាំហើយភ្លាម គេងភ្លាម
៦. ទម្លាប់ញាំបណ្តើរ មើលទូរទស្សន៍បណ្តើរ
៧. ទម្លាប់ញាំដល់ហល់
៨. ទម្លាប់ញាំប្រៃពេក

ចូរមើលវីដេអូដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកសម្រាប់ប្រជាជនកម្ពុជា (Video inside)


(ភ្នំពេញ)៖ ថ្លែងចេញពីព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ ទីតាំងដែលសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ចាប់ផ្តើមជម្លៀសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រដើម្បីរំដោះប្រទេសកម្ពុជាចេញរបបប៉ុលពត, សម្តេចតេជោបានប្រកាសថា នឹងកម្ចាត់ចោលជនណាក៏ដោយ រួមទាំងលោក សម រង្ស៊ី ផងដែរ ប្រសិនមានបំណងចង់បំផ្លាញសន្តិភាព ដែលរកបានទាំងលំបាកបំផុតសម្រាប់ប្រជាជនកម្ពុជា។ (សូមស្តាប់ប្រសាសន៍)
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលសម្តេចបានអញ្ជើញទៅកាន់ទីតាំងស្លាកស្នាម អនុស្សាវរីយ៍នៃដំណើរឆ្ពោះទៅវាយរំលំរបប ប្រល័យពូជសាសន៍ ប៉ុលពត កាលពី៤០ឆ្នាំមុន ហើយការប្រកាសកម្ចាត់ជនបំផ្លាញសន្តិភាពនេះក៏បានធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្ស សង្រ្គោះជាតិ នាពេលថ្មីៗនេះ​ បានបង្ហោះខ្លឹមសារមួយនៅលើ Facebook ជាសំណួរបញ្ជាក់សួរពីសម្តេចថា «តើយល់ព្រមបោះបង់គម្រោងដែលចង់ កម្ចាត់មនុស្ស១០០ ឬ២០០នាក់ ដើម្បីរក្សាអំណាច»


សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសនៅមុខអ្នកសារព័ត៌មាន និងឈរជុំវិញពោរពេញដោយមន្រ្តីជាន់ខ្ពស់កំពូលៗ និងមេទ័ពធំៗរបស់កម្ពុជាថា ក្នុងតម្លៃណា ក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្តាប់ឲ្យជាប់ នឹងកម្ចាត់ចោលជនណាក៏ដោយ ទាំង១០០-២០០នាក់ រួមទាំងអ្នកចោទសួរក៏ដោយ (សម រង្ស៊ី) ផងដែរ ប្រសិនមាន បំណងចង់បំផ្លាញសន្តិភាព ដែលខំកសាងដោយលំបាកជាទីបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយសម្តេចបានបញ្ជាក់ កងទ័ពរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមែនកងទ័ពសម្រាប់លម្អទីក្រុងនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ផ្ដាំទៅអ្នកវិភាគដែលចូលចិត្តថា ហ៊ុន សែន និយាយពីសង្គ្រាម ប្រហែលជាក្នុងកងទ័ពមានការបែកបាក់ តែខ្ញុំនៅតែបញ្ជាក់ថា អណ្ដាតរបស់ពួកអ្នកជាមូលហេតុនៃសង្គ្រាមហើយ បើសិនជាអស់លោកនៅតែនិយាយអំពីការប្រមាថ ការគំរាមសម្លាប់អស់លោកត្រូវត្រៀមក្ដាមឈូសទុកឲ្យហើយ ខ្ញុំសូមព្រមានកម្ពុជាមិនឲ្យរមូតផុតពីដៃនូវសន្ដិភាពនោះទេ ដោយតម្លៃណាក៏ដោយកម្លាំងប្រដាប់អាវុធត្រូវក្ដាប់ឲ្យជាប់។ មានអ្នកឲ្យខ្ញុំបញ្ជាក់ថា តើគេស្ថិតក្នុងចំណោមមនស្ស១០០ ឬ២០០នាក់ ដែលត្រូវកម្ចាត់ទេ ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ត្រូវកម្ចាត់១០០ ឬ២០០នាក់ ក៏ត្រូវតែកម្ចាត់ដែរ អញ្ជឹងសូមអ្នកស្ដាប់ឲ្យច្បាស់បើអ្នកមិនចូលរួមបំផ្លាញសន្ដិភាពទេ អ្នកមិនមែនគេគោលដៅនៃការកម្ចាត់ទេ។ អ្នកណាក៏ដោយឲ្យតែមានគោលដៅបំផ្លាញសន្ដិភាពនេះ អ្នកនឹងទទួលផលនូវអ្វីដែលអ្នកចង់ អ្នកដកខ្លូនចេញទៅ»
ប្រភព៖ Freshnews






Tuesday, May 23, 2017

លទ្ធផលនៃការធ្វើតេស្តចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅក្រុមប្រឹក្សាជាតិគណនេយ្យ

លទ្ធផលនៃការធ្វើតេស្តចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅក្រុមប្រឹក្សាជាតិគណនេយ្យ។
នេះគឺជាបញ្ជីឈ្មោះបេក្ខជនដែលបានធ្វើតេស្តជាប់ជាស្ថាពរ៖


Monday, May 22, 2017

រំជួលចិត្តណាស់ស្រក់ទឹកភ្នែកបណ្តេីរមេីលបណ្តេីរវីដេអូមួយនេះ។ ជួយ Share ផងកូនខ្មែរ


មនុស្សមានភាពសប្បុរស ចិត្តធម៌ និង អំពើល្អនៅក្នុងខ្លួនរមែងជួបតែសេចក្តីសុខ ខ្ញុំគាំទ្រហើយសូមអោយមានសកម្មភាពបែបនេះមានជារឿយៗ សម្រាប់ប្រជាជាតិខ្មែរទាំងក្នុង និង ឯនាយសមុទ្រ សូមអរគុណ!







Saturday, May 20, 2017

ចាប់ពីស្អែកនេះទៅ ថោះ មមី មមែ រកា និងកុរ នឹងជួបតែលាភសំណាង ហេងហេង!​ សូមស៊ែរ ទទួលលាភនេះផង…


បារមី និងលាភសំណាង របស់អ្នកកើតឆ្នាំ ថោះ មមី មមែ រកា និងកុរ បានមកដល់ហើយ យោងតាមហោរាសាស្រ្តចក្រវាលឡ៏ចិន បានចេញផ្សាយមុននេះបន្តិច។
យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង និងមានសុភមង្គលជារៀងរហូត។
ឆ្នាំ ថោះ (បារមីមាស រាសីខ្ពស់ត្រដែត)
  • សំណាង​ក្នុង​រឿង​ការងារ: កិច្ចការ​ងារ ទាំងឡាយ​ នឹងរីកចម្រើន​ទៅមុខ​ដោយ​សន្សឹមៗ នឹងជួបតែរឿងល្អៗ មានមនុស្សម្នា គោរពស្រលាញ៉ច្រើន។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: អ្នកប្រកបរបររកស៊ីជួញដូរវិញ មិនថាទីជិតឆ្ងាយតែងហុងផ្លែផ្កា និង ប្រមូលផលចំណេញវិល ត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អប្រសើរ​ណាស់។

ឆ្នាំ មមី (បារមីពេជ្រ រាសីខ្ពស់ត្រដែត)
  • សំណាង​ក្នុង​រឿង​ការងារ: កិច្ចការ​ងារ មាន ជោគសិរិ ហើយទោះបីធ្វើអ្វីក៏តែង ផ្តល់ជាផ្លែផ្កា មកវិញ គ្រាន់ជាទីពេញចិត្ត។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: ការប្រកបរបររកស៊ីជួញដូរវិញ បើចង់រកស៊ីចូលហ៊ុនជាមួយនឹងអ្នកដ៏ទៃ មិនគាប់ប្រសើរទេ ប៉ុន្តែ បើចង់បោះ ទុនតូចធំ សម្រាប់ខ្លួនឯងវិញ ឃើញថា គាប់ប្រសើរល្អណាស់។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

ឆ្នាំ មមែ (បារមីពេជ្រ រាសីខ្ពស់ត្រដែត)
  • សំណាង​ក្នុង​រឿង​ការងារ: មានលាភធំបំផុត ព្រមទាំងជួបនូវរឿងល្អជាច្រើននៅក្នុងជីវិត។ ចំណែកការប្រកបការងារអ្វី តែងផ្តល់ផលល្អ និងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងដែរ។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: ចំពេាះអ្នកប្រកបរបររកស៊ីវិញ បើចង់បោះទុន តូចធំ គឺពិតជាមិនខុសបំណងឡើយ ពោលគឺលាភ ល្អៗ នឹងរត់មករកអ្នកជានិច្ច។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​ក៏មានភាពផ្អែមល្អែម និងមានសុភមង្គល ស្រស់ស្រាយប្រពៃណាស់។

ឆ្នាំ រកា (បារមីមាស រាសីខ្ពស់ត្រដែត)
  • សំណាង​ក្នុង​រឿង​ការងារ: លាភ មាស លាភពេជ្រ នឹងរត់មករកអ្នកជាក់ជាពុំខានឡើយ។ ចំណែកការប្រកបការងារអ្វីមួយ តែងមានអ្នកផងទាំងពួងជួយជ្រោមជ្រែង និងផ្តល់ជាប្រយោជន៏យ៉ាងច្រើន មិនធ្លាប់មានពីមុនមកផងដែរ។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។

ឆ្នាំ កុរ (បារមីមាស រាសីខ្ពស់ត្រដែត)
  • សំណាង​ក្នុង​រឿង​ការងារ: មានការសហការពីអ្នកដ៏ទៃ និងហុចផ្លែផ្កាមកវិញ គួរជាទីពេញចិត្តបំផុត នឹងជួបតែរឿងល្អៗ មានមនុស្សម្នា គោរពស្រលាញ៉ច្រើន។
  • សំណាង​ក្នុង​រឿង​ប្រាក់កាស​: សំរាប់អ្នកប្រកបរបររកស៊ី ជួញដូរវិញ លោកអ្នកកុំសោះអង្គើយ ត្រូវរវាសដៃ រវាសជើង បើមិនដូច្ចោះទេ លាភមាសដែលនឹងបម្រុងធ្លាក់ដល់ដៃ នឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដ៏ទៃវិញជាក់ជាពុំខានឡើយ។
  • សំណាង​ក្នុង​រឿង​ស្នេហា​: គូស្នេហ៍ ​មានភាពស្រស់ស្រាយ និងមានការចេះអត់ឳនគ្នាល្អប្រពៃណាស់។


ការវះកាត់ប្ដូរបេះដូង ពិតជាកម្ររបានឃើញណាស់ កំភ្លេចចុច Share បន្តផងណា


ទាំងនេះគឺជាវីដេអូ នៃការវះកាត់ប្ដូរបេះដូង ពិតជាកម្ររបានឃើញណាស់ កំភ្លេចចុច Share បន្តផងណា៖