បញ្ហាសក់ជ្រុះ គឺជាបញ្ហាទូទៅមួយដ៏ក្រក់ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ តែខុសគ្នាត្រង់ថាចំនួនដែលជ្រុះនោះតិចឬច្រើនតែប៉ុណ្ណោះ ប្រសិនបើអ្នកអូសបន្លាយបញ្ហាមួយនេះយូទៅៗ សក់របស់អ្នកអាចនឹងស្តើងឬអាចទំពែកក៏ថាបាន។ ហើយបញ្ហាមួយនេះ អាចបណ្តាលមកពី កត្តាជាច្រើនដូចជា បណ្តាលមកពីរាងកាយជួបភាពតានតឹង, ស្ត្រេស, រងសម្ពាធផ្លូវចិត្ត, អតុល្យភាពអ័រម៉ូន, ខ្លះអាហារូបត្ថម្ភ, ការបំពុលពីអាឡែរហ្សី និងការប្រើប្រាស់ផលិតផលខុស ឬក៏បញ្ហាតំណពូជជាដើម។
គ្រឿងផ្សំ៖
- ខ្ទឹមក្រហម ៤ មើម
- ទឹកធម្មតា ២៥០ មីលីលីត្រ
ជាដំបូងអ្នកត្រូវធ្វើការបកសម្បកខ្ទឹមក្រហមឱ្យបានស្អាតល្អ បន្ទាប់មកទៀត សូមធ្វើការពុះវាជាដុំតូចៗ។ រួចចាក់ទឹកមួយកូនដប ចូលទៅក្នុងកូនឆ្នាំងមួយ និងបន្ថែមខ្ទឹមក្រហមចូល ដាក់វាចំអិនលើភ្លើង ប្រហែលជា១០នាទី បន្ទាប់មក ដាក់វាចុះ និងរងចាំឱ្យត្រជាក់។ ក្រោយពីវាត្រជាក់រួចហើយ សូមធ្វើការត្រងច្រោះវាយកទឹកចាក់ចូលទៅក្នុងកូនដបមួយ សូមប្រើទឹកមួយនេះ លាងជម្រះលើសក់របស់អ្នក បន្ទាប់ពីការកក់សក់រួច នេះជាវិធីងាយបែបងាយៗ តែទទួលបានប្រសិទ្ធភាពខ្ពស់ ១០០ភាគរយ។ សូមចូលរួមចែករំលែកនូវរូបមន្តវេទមន្តដ៏អស្ចារ្យនេះ ឱ្យអ្នករាល់គ្នាបានដឹងផងណា!
0 comments:
Post a Comment