ខ្ញុំសូមនិយាយមួយក្នុងនាមជាអ្នកកាន់ព្រះពុទ្ធ និងជំនឿអរូបីយ! វាជារឿងមួយដល់អស្ចារ្យសំរាប់ខ្ញុំនាព្រឹត្តិការណ៏កាល
ពីយប់ថ្ងៃច័ន្ទទី ០៦/០៤/២០១៥ កំឡុងម៉ោង ៧/៨យប់ ដែលជាថ្ងៃដំបូងក្នុងការបើកពិព័រណ៏ទេពកោសល្យ និងស្នាដៃ
ឆ្នាំ២០១៥ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
ហេតុការណ៏ថ្ងៃនោះ គឺមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងមួយ លាយឡំនឹងភ្លៀងមួយមេយ៉ាងធំផងដែរ
ដែលធ្វើឲ្យដំណើរការកម្មវិធីបានរំសាយ រង់ចាំមេឃរាំងវិញ ។
នៅពេលនោះ យើងក៏បានអុជធូបបូជា និងលេងថ្វាយក្បាច់គុនបុរាណខ្មែរ ថ្វាយក្បាច់បាតស្វា
និងថ្វាយរបាំដល់ព្រះបារមីព្រះអង្គពិស្ណុការ និងព្រះភិរុណ ។ ជារឿងមួយដែលមិនស្មានដល់
គឺអស្ចារ្យត្រង់ថាព្រះបារមីដល់ស័ក្កសិទ្ធិ, លោកព្រះមេត្តា បាន បញ្ឍប់តែម្តង នូវភ្លៀង និងខ្យល់
ស្របពេលដែលយើងលេងថ្វាយព្រះអង្គចប់ដែរ ។
វាជារឿងមួយនឹងស្មានមិនដល់មួយដែលខ្ញុំមិនដែលជួបសោះតាំងពីកើត ។
ប្រភព៖ ArchiSok Chamreun
0 comments:
Post a Comment