Monday, March 27, 2017

បុរសម្នាក់បើករថយន្តបញ្ច្រាស់ផ្លូវ បុករះម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ


នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ វាលាម៉ោងប្រហែល ៥ ល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងនៅត្រង់ចំនុចក្បែច្រមុះជ្រូកក្បាលថ្នល់ នៅតាមផ្លូវស្ថិតនៅតាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបុរសម្នាក់បើកបររថយន្ត ឆ្លាម បានបើកបុករះម៉ូតូ បណ្តាលអោយមនុស្សស្លាប់នឹងរបួសជាច្រើននាក់ ។
បើតាមសេចក្តីរាយការណ៍ថា ដោយសារតែកំហឹងខ្លាំងពេក ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាវាយអ្នកបើករថយន្តស្ទើរស្លាប់ និងនាំគ្នាទៅវាយ​រថយន្តបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងផងដែរ។
អ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅពេទ្យដោយឡែកជនបង្ករត្រូវមហាជនចោមរោមវាយនៅសល់តែដង្ហើមចង្រឹត តែបានសមត្ថកិច្ចអន្តរាគមន៍យកមករក្សាទុកដោះស្រាយតាមផ្លូវច្បាប់៕







សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Facebook ពីកន្លែងកើតហេតុ៖ 








0 comments: