Saturday, May 20, 2017

ហេតុផល ៤យ៉ាង ដែលអ្នកគួរតែ​រួមភេទ​ឱ្យ​បាន​រាល់ថ្ងៃ



ការរួមភេទ​បានទៀង​ទាត់ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ទំនាក់​ទំនង​ស្នេហា ជាពិសេស​អ្នកដែល​ទើបនឹង​រៀបការ​ថ្មោងថ្មី។ លើសពី​នេះទៅ​ទៀត វាបាន​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាងក្រៃ​លែង​សម្រាប់​សុខភាព។

អត្ថប្រយោជន៍ផ្លូវចិត្ត

ការរួមភេទមានអត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខមាល​ភាព​ផ្លូវ​អារម្មណ៍​របស់អ្នក។ វាអាច​ជួយឱ្យ​គូស្នេហ៍​ស្គាល់​ចិត្តគ្នា​កាន់តែ​ជ្រាលជ្រៅ, មាន​ភាព​ជិតស្និទ្ធិ, អារម្មណ៍​រីករាយ និងមាន​សុខភាពល្អ។

ជំរុញរាងកាយ

ការរួមភេទមានឥទ្ធិពលវិជ្ជមាន​លើសុខភាព​រាងកាយ​របស់អ្នក​ផងដែរ។ វាធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ឈាមរត់, ពង្រឹង​ប្រព័ន្ធ​សសៃ​ឈាម​បេះដូង, ខ្នង, ត្រគាក, ជើង និងសាច់​ដុំផ្សេងៗ​ទៀត។ ស្រប​ពេល​ដំណាល​គ្នានេះ វាក៏អាច​ជួយ​ក្នុងការ​សម្រក​ទម្ងន់​ផងដែរ។

បង្កើនស្ថេរភាពផ្លូវចិត្តរបស់អ្នក

វាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការបំបាត់​ភាព​តានតឹង និងជួយ​ស្តារឡើង​វិញនូវ​អារម្មណ៍​វិជ្ជមាន​នៅក្នុង​ចិត្ត​របស់អ្នក។ ប្រសិន​បើអ្នក​មិនបាន​រួមភេទ​នៅក្រោម​កាលៈទេសៈ​តានតឹង គ្រាន់តែ​ឱប​ថ្នាក់ថ្នម​ក៏អាច​រំញោច​សារធាតុ​ អុកស៊ីតូស៊ី រួមទាំង Dopamine ផងដែរ។

នៅក្មេងបានយូរ

ការរួមភេទអាចជួយរក្សាសម្រស់របស់អ្នកឱ្យនៅក្មេង​ជាងវ័យ​បានយូរ ជាពិសេស​ចំពោះ​ស្ត្រី។ ការរួមភេទ​ពន្លឿន​ដល់ការ​លូតលាស់​របស់​អ័រម៉ូន ដែលធ្វើ​ឱ្យស្បែក​របស់អ្នក​តឹងណែន​មើលទៅ​ក្មេងជាងវ័យ៕

0 comments: