យោងតាមហោរាសាស្រ្តចក្រវាលឡ៏ចិន បានឲ្យដឹងមុននេះ បន្តិចថា នៅថ្ងៃទី ១៧ ១៨ និង ១៩ មានឆ្នាំចំនួន ៥ គឺ ឆ្នាំ ថោះ រោង មមែ វក និង កុរ នឹងត្រូវប៉ាន់ហុងស៊ុយធំ ពោរគឺពោរពេញ ដោយលាភសំណាង ផ្ទួនៗតែម្តង ដែលតម្រូវឲ្យលោកអ្នក ត្រូវស៊ែរជាបន្ទាន់ដើម្បីទទួលលាភហុងស៊ុយនេះ…
យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ ដត់ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង និងមានសុភមង្គលជារៀងរហូត។
ឆ្នាំថោះ (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)
- ទន្សាយដាំដូង ធាតុឈើភ្នំមានបញ្ញាឈ្លាសវៃ
- ទន្សាយមានបរិវាច្រើន នឹងបានជាធំល្អណាស់
- ទន្សាយទេវតាចិញ្ចឹម ល្អណាស់
- ការប្រកបការងារអ្វីមួយ តែងមានអ្នកផងទាំងពួងជួយជ្រោមជ្រែង និងផ្តល់ជាប្រយោជន៏យ៉ាងច្រើន មិនធ្លាប់មានពីមុនមកផងដែរ។ ក្នុងអាទិត្យនេះ ការរស់នៅមានភាពសុខដុម និងកំពុងកើតវាលកាល កុម្ពត្រជាក់ត្រជុំប្រពៃណាស់។ សំរាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។
ឆ្នាំរោង (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)
- ពស់នាគរាជ ធាតុទង់ហ្វ៊ា ធ្វើរាជការល្អ មានខ្ញុំកំដរច្រើន សត្រូវបៀតបៀនមិនបានឡើយ
- ពស់ថ្លាន់ភ្ញី ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់ ធ្វើរាជការនឹងបានជាធំ
- ពស់នាគរាជ មានបរិវាច្រើន ល្អណាស់
- លោកអ្នកនឹងមាន ជោគសិរិ ហើយទោះបីធ្វើអ្វីក៏តែង ផ្តល់ជាផ្លែផ្កា មកវិញ គ្រាន់ជាទីពេញចិត្ត។ ចំពេាះអ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់រកស៊ីចូលហ៊ុនជាមួយនឹងអ្នកដ៏ទៃ មិនគាប់ប្រសើរទេ ប៉ុន្តែ បើចង់បោះ ទុនតូចធំ សម្រាប់ខ្លួនឯងវិញ ឃើញថា គាប់ប្រសើរល្អណាស់។ ការធ្វើដំណើរ ទីជិត ទីឆ្ងាយ ជួបតែសំណាងល្អ និងមានអ្នកជួយ ជ្រោមជ្រែង រាប់អានច្រើនផងដែរ។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។
ឆ្នាំមមែ (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)
- ពពែឧកញាចិញ្ចឹម ធាតុមាសទឹកដប់ចិត្តទន់ប្រកបដោយបុណ្យ នឹងបានជាធំមានធនធានច្រើន
- ពពែសេដ្ឋីចិញ្ចឹម មានទ្រព្យច្រើន ល្អណាស់
- ពពែព្រះរាជគ្រូចិញ្ចឹម មានសតិបញ្ញ ឈ្លាសវាងវៃណាស់
- ការប្រកបការងារអ្វី តែងផ្តល់ផលល្អ និងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងដែរ។ ការប្រកបការងារនៅក្នុងអាទិត្យនេះផងដែរ ឃើញថាមានការរីកចម្រើនលូតលាស់ ទៅមុខគួរសម ហើយធ្វើច្រើន នឹឹងទទួលបានផលច្រើនទៀតផង។ សំរាប់ការប្រកបរបររកស៊ី មានការប្រឹងប្រែងរត់ឆ្វេងស្តាំ មិនបង់ខាតកម្លាំងឡើយ គឺតែងហុចផ្លៃផ្កាមកវិញជានិច្ច។ រីឯបញ្ហាស្នេហាវិញ មានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃល្អណាស់។
ឆ្នាំវក (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)
- ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ
- ស្វារាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ
- ស្វាឥសីចិញ្ចឹម មានការចេះដឹងច្រើន ល្អណាស់
- ដោយសារដួងរាសីឡើងខ្ពស់ បូករួមនឹងលាភសំណាងផងនោះ បើទោះបីធ្វើអ្វីក៏តែងសម្រេចជោគជ័យ ដូចគាប់បំណងមួយចំនួនត្រឡប់ មកវិញជានិច្ច ។ ការរស់នៅទោះជួប ផលលំបាកបន្ដិចក្ដី តែបើមានការពុះ ពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ ។
បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំកុរ (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)
- ជ្រូកគេចិញ្ចឹមក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ មានបុណ្យ និងមានសេចក្ដីទៀងត្រង់
- ជ្រូកសេដ្ឋីចិញ្ចឹម ឧត្តមប្រសើរ នឹងមានទ្រព្យសម្បត្តិច្រើន
- ជ្រូកមានបរិវារច្រើន នឹងបានជាធំ ល្អណាស់ហោង
- វាពិតជាផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរ កិច្ចការងារ ពីព្រោះថាតែងមានការ សហការពីអ្នកដទៃនិងហុចផ្លែផ្កាមក វិញគ្រាន់ជាទីពេញចិត្ដជានិច្ច ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃ ជើង ព្រោះមិនដូច្នេះទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោល ហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជា ពុំខាន។
រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានភាពស្រស់ស្រាយនិងមាន ការចេះអត់ឱនឱ្យគ្នាល្អប្រពៃ ៕
ប្រភព :
0 comments:
Post a Comment