ឆ្នាំមមែជាឆ្នាំដែលស្ថិតនៅលេខរៀងទី៨នៃឆ្នាំទាំង១២ ហើយក៏ជាឆ្នាំដែលត្រូវអានអត្ថបទនេះជាចាំបាច់ព្រោះដម្បីបានដឹងពីជោគវាសនារបស់ខ្លួនពិសេសបានប្រការទុកជាមុនកុំឱ្យរឿងអាក្រក់កើតឡើង។ ក្នុងខែនេះផ្ទាល់អ្នកពិតជាមានទំនាក់ទំនងខាងនិងមមារញឹកខ្លាំងជាមួយនឹងការងារ
ហើយថែមទាំងអាចបង្កើនចំណូលបានច្រើនថែមទៀតផង។រាសីអ្នកល្អខ្លាំងបំផុតនៅកំឡុងពេលពាក្យកណ្តាលខែឧសភានេះគឺសំណាងទ្វេរដងតែម្តងតែការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃក៏មានការចំណាយច្រើនគ្រាន់បើដែរ បើនិយាយឱ្យចំទៅអ្នកអាចទប់ទល់នឹងការចំណាយរបស់គ្រួសារទាំងមូល
បានហើយថែមទាំងសល់ទៀតផង។ចំពោះអត្តចរឹករបស់អ្នកវិញអាចទទួលយកបាន តែប្រសិនបើចង់ឱ្យមានភាពទាក់ទាញចំពោះអ្នកជិតខ្លួនឱ្យកាន់តែខ្លាំងនោះត្រូវរៀនចេះមើលគេក្នុងផ្លូវវិជ្ជមានជានិច្ច ចេះប្រៀបធៀបចិត្តគេជាមួយនឹងចិត្តរបស់ខ្លួនឯង ពិសេសត្រូវចេះជួយយកអាសារគេដូចដែលគេធ្លាប់បានជួយអ្នកកាលពីកន្លងមក។ចំណែកឯមនុស្សដែលច្រណែនឈ្នានីសអ្នកក៏មានមិនតិចដែរដោយសារគេបានឃើញអ្នកតែងតែមានភាពចុះសម្រុងជាមួយមនុស្សដែលនៅជុំវិញអ្នកតែកុំបារម្ភអីព្រោះអ្នកដែលមានចិត្តនិងបំណងល្អមកលើអ្នកនឹងត្រូវខ្ទាតចេញពីអ្នកពោលគឺមិនអាចរស់នៅក្បែរអ្នកបានឡើយ។បន្ទាប់ពីខែឧសភានេះទៅជីវិតរបស់អ្នកនឹងបានផុតពីភាពលំបាកលំបិនដូចដែលអ្នកធ្លាប់បានឆ្លងកាត់កាលពីកន្លងមកហើយលើសពីនេះទៅទៀតថែមទាំងមានឱកាសពង្រីកមុខរបរឱ្យកាន់តែធំឡើងៗទៀតផង។ តែក៏មានតំណមខ្លះៗមានដូចជាត្រូវនិយាយតែពាក្យពិតតែប៉ុណ្ណោះ មិននិយាយាពីរឿងអ្នកដទៃ និងធ្វើបុណ្យឱ្យបានច្រើន កាន់តែច្រើនកាន់តែល្អ តែត្រូវធ្វើបុណ្យដោយចិត្តកុំដើម្បីតែកិត្តយសមុខមាត់ខាងក្រៅឱ្យសោះ។


0 comments:
Post a Comment