តារាសម្ដែង និងជាអ្នកដឹកនាំរឿងលោក សុវណ្ណ មករា បានសម្រេចចិត្តសុំចែកផ្លូវជាមួយភរិយា ដោយលើកឡើងពីភាពអស់និស្ស័យ ស្របពេលដែលលោកមានស្រីកំណាន់ផ្សេងមួយទៀតជាតារាម៉ូដែលវ័យក្មេង និងបានប្រកាសរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ។
អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើនបានបញ្ចេញមតិថា ទង្វើនេះបង្ហាញពីការមិនទទួលខុសត្រូវចំពោះគ្រួសារទេ។
តារាសម្ដែងរូបនេះបានសរសេរលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួនថា មិនមែនជាប្ដីល្អ ឪពុកល្អ មានជីវភាពក្រីក្រ ថែមទាំងលួចមានស្រីក្រៅថែមទៀត។ កំហុសគរដូចភ្នំខ្សាច់ ដែលជាហេតុធ្វើឱ្យលោកមិនអាចវិលថយក្រោយវិញបាន។
យ៉ាងណាក៏ដោយលោក សុវណ្ណ មករា បានចូលរួមចំណែកអាហាររកិច្ចចំពោះកូនភ្លោះស្រី ប្រុសទាំង២ ដោយធានាចញ្ចឹមរហូតទាល់តែពួកគេទាំង២ធំ និងមានលទ្ធភាពចិញ្ចឹមជីវិតខ្លួនបាន។
យ៉ាងណាក៏ដោយអ្នកនាង ឈិន សុធារី ប្រាប់ថាការសម្រេចចិត្តចាកចេញរបស់អតីតស្វាមីលោក សុវណ្ណ មករា គឺដឹងត្រឹមគ្រួសារសងខាងសិនតែប៉ុណ្ណោះ មិនទាន់ឈានដល់តុលាការនោះទេ ក្រោយពីគ្រួសារទាំង២គ្មានផ្លូវសម្រុះសម្រួលគ្នាបាន។
0 comments:
Post a Comment