Thursday, April 20, 2017

អ្នកឆ្នាំរកា ច និង មមែ ចាំបាច់ត្រូវអានអត្ថបទនេះ!


ឆ្នាំរកា៖ នៅក្នុងខែមេសានេះលាភសំណាងរបស់មនុស្សឆ្នាំរកាមិនអាចមាននរណាម្នាក់អាចបញ្ឈប់បានឡើយ។ មិនត្រឹមតែមានសំណាងខាងកើបប្រាក់ ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ចំពោះស្នេហាវិញមានភាពចុះសម្រុងនិងយោគយល់គ្នាខ្លាំងណាស់។ អ្នកឆ្នាំរកានេះត្រូវដើរលើផ្លូវជីវិតដោយពឹងពាក់លើសមត្ថភាពរបស់ខ្លួនឯងមិនចូលចិត្តពឹងអ្នកផ្សេងឱ្យជួយដើម្បីទទួលបានជោគជ័យឡើយ។ ដូចនេះមនុស្សប្រភេទនេះជាមនុស្សដែលជោគជ័យខ្លាំងបំផុតនាពេលអនាគតរបស់គេ ពិសេសនឹងក្លាយជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិលុយកាសចាយមិនចេះអស់ឡើយ ព្រោះការខិតខំនិងប្រឹងប្រែងតស៊ូនិងអត់ធ្មត់។

ឆ្នាំច៖ អត្តចរឹកនៃមនុស្សឆ្នាំចគឺមានភាពស្មោះត្រង់ដាក់នៅពីមុខជានិច្ច មានចិត្តទូលាយចំពោះមិត្តភក្តិនិងអាចឆក់យកក្តីស្រឡាញ់នៃអ្នកជុំវិញខ្លួនបាន
 ជីវិតពោរពេញទៅដោយភាពសប្បាយរីករាយនាពេលអនាគត។ នៅក្នុងខែមេសានេះជាខែមួយដែលអាចនាំលាភសំណាងមកឱ្យអ្នកឆ្នាំចនេះ
បានព្រោះការដាក់ចិត្តខិតខំប្រឹងប្រែងធ្វើការព្រមទាំងមានការជួយជ្រោមជ្រែងអ្នកពីសំណាក់អ្នកជុំវិញខ្លួ​ន។ 
ជាមួយនឹងកំណើននៃឱកាសការងារនោះប្រាក់ចំណូលក៏មានការកើនឡើងតាមនោះដែរ ដែលអាចនិយាយបានថាប្រាក់កើនឡើងតាមញើសរបស់អ្នក។

ឆ្នាំមមែ៖ មនុស្សឆ្នាំមមែនៅក្នុងខែមេសានេះនឹងមានសំណាងផ្ទួនៗតែម្តង ប្រសិនបើមានមានខែកំណើតក្នុងខែមេសានេះទៀតកាន់តែល្អថែមទៀត។ 
មនុស្សជាច្រើនបានដឹងពីភាពទាក់ទាញនិងការអភិវឌ្ឍន៍ខ្លួនរបស់អ្នកឆ្នាំមមែនេះដោយព្រោះការមិនចេះផ្លាស់ប្តូរអត្តចរឹករបស់គេផ្ទាល់តែម្តង។ 
ជាមួយនឹងការមានជំនួយពីអ្នកក្បែរខ្លួនរបស់គេនោះបានធ្វើឱ្យគេមានឱកាសចាប់យកលាភសំណាងបានយ៉ាងច្រើនបន្តបន្ទាប់គ្នាតែម្តង។ 
ដូចនេះគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទទួលបានចំណូលច្រើនហួសពីការស្មានរបស់អ្នកដទៃ៕




0 comments: