Wednesday, April 19, 2017

ស្រីៗឆ្នាំ ឆ្លូវ រកា និង កុរ នឹងមានសំណាងបំផុតក្រោយពីរៀបអាពាហ៍ពិពាហ៍រួច!


ឆ្នាំរឆ្លូវ៖ ជីវិតរបស់អ្នកតាំងពីកុមារមកអ្នកបានជួបនិងរឿងលំបាកៗច្រើនគួរសមដែរហើយនោះក៏ព្រោះតែអ្នកមាន
ចរឹកទៀងត្រង់ខ្លាំងពេក មិនសូវចេះបទបែនតាមកាលៈទេសៈ។ ឳពុកនិងម្តាយរបស់អ្នកមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះអ្នក 
ពួកគាត់ថែមទាំងរំពឺងថាអ្នកនឹងបានរៀបការជាមួយនឹងបុរសល្អម្នាក់។ 
ក្តីស្រម៉ៃរបស់ពួកគាត់ពិតជាត្រឹមត្រូវណាស់ព្រោះតាមការទស្សន៍ទាយបានបង្ហាញឱ្យឃើញថាអ្នកនឹងបានជួបនឹងគូជីវិតដែល
ល្អនឹងស្រឡាញ់មើលថែអ្នកខ្លាំងបំផុតមិនតែប៉ុណ្ណោះទាំងសាច់ថ្លៃរបស់អ្នកក៏មានចិត្តអាណិតស្រឡាញ់អ្នកមិនតិចឡើយ 
ដូចនេះអ្នកគួរតែអភិវឌ្ឃខ្លួនឯងឱ្យមានភាពវៃឆ្លាតនឹងរហ័សរហួនជាងនេះបន្តិចទើបជួយឱ្យជីវិតគ្រួសាររបស់អ្នកកាន់តែ
ល្អប្រសើរឡើង។


ឆ្នាំរកា៖ អ្នកជាមនុស្សដ៏រឹងមាំម្នាក់ អាចនិយាយបានថាជានារីម្នាក់ដែលមានអត្តចរឹកល្អនិងមានចិត្តគំនិតវិជ្ជមានចំពោះ
មនុស្សគ្រប់គ្នា។ បន្ទាប់ពីអ្នករៀបមង្គលការមានគ្រួសារខ្លួនឯងហើយនោះឳពុកម្តា យរបស់អ្នកប្រាកដជាមិនមាន
ការព្រួយបារម្ភចំពោះអ្នកទៀតឡើយ ព្រោះជីវិតរបស់អ្នកក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចហើយនឹងពោរពេញទៅដោយ
សុភមង្គល ជោគរារីឡើងដូចជាកាំជណ្តើរអញ្ចឹង ពិសេសនោះគឺគូជីវិតរបស់អ្នកមានភាពយកចិត្តទុកដាក់មើលថែអ្នក
យ៉ាងខ្លាំង អាចនិយាយបានថាអ្នកជាមនុស្សស្រីដែលមានសំណាងម្នាក់ដែលអាចមានជីវិតប្រកបដោយសុខដុមរមនា 
ហេតុនេះអ្នកត្រូវតែចេះរក្សាសុភមង្គលមួយនេះឱ្យបានល្អ។
ឆ្នាំកុរ៖ អ្នកជានារីម្នាក់ដែលមានសំណាងខ្លាំងណាស់បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ព្រោះជោគវាសនារបស់អ្នកបានបង្ហាញ
ឱ្យឃើញថាជីវិតរបស់អ្នកនឹងពោរពេញទៅដោយទ្រព្យសម្បត្តិចាយមិនចេះអស់ឡើយពិសេសខាងសាច់ថ្លៃរបស់អ្នកមាន
ចិត្តស្រឡាញ់អ្នកជាខ្លាំង។ ក្រោយពេលរៀបការហើយអ្នកនឹងត្រូវបែកទៅរស់នៅជាមួយស្វាមីក្នុងជីវិតដោយខ្លួន 
ដូចនេះគប្បីចេះអត់ធ្មត់និងជួយលើកទឹកចិត្តស្វាមីជានិច្ចដើម្បីផ្តល់ជាកម្លាំងចិត្តដល់គាត់សម្រាប់ក្តីស្រឡាញ់ដែល
ពោរពេញដោយក្តីសណ្តោសដែលគាត់បានផ្តល់មកឱ្យអ្នក។ តាមការទស្សន៍ាយបានបង្ហាញថាអ្នកមាននិស្ស័យជាមួយនឹង
ក្មេងខ្លាំងណាស់ ហេតុនេះអ្នកនឹងឆាប់មានគភ៌ជាមិនខានបន្ទាប់ពីអ្នកមានគ្រួសាររួច៕



0 comments: