បុគ្គលិក កម្មករកម្មការិនី ក្នុងវិស័យឯកជនទាំងអស់
នឹងទទួលបានប្រាក់សោធននិវត្តដូចជាមន្ត្រីរាជការក្នុងវិស័យសាធារណៈដែរ
នៅចុងឆ្នាំ ២០១៧នេះ ដែលបានអនុម័តរួចរាល់ហើយ
ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
តាមរយៈក្រសួងការងារ។ នេះបើតាមលោក ជាវ ប៊ុណ្ណារិទ្ធ
អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម
បានផ្ដល់បទសម្ភាសន៍ឱ្យទូរទស្សន៍PNN កាលពីថ្មីៗកន្លងទៅ។
លោក ជាវ ប៊ុណ្ណារិទ្ធ បានបន្ថែមទៀតថា កម្មករកម្មការិនី
ដែលមានអាយុ ៦០ឆ្នាំ គឺមានសិទ្ធិចូលនិវត្ត
ហើយត្រូវទទួលបានប្រាក់សោធននិវត្តពី បេឡាជាតិរបបសន្តិសុខសង្គម
(បសស)។ បន្ទាប់មក (បសស) នឹងតម្រូវឱ្យបើកកុងធនាគារនៅអេស៊ីលីដា។
ដូច្នេះកម្មករកម្មការិនីនឹងទទួលបានប្រាក់សោធននិវត្តជាប្រចាំខែ៕
ប្រភព៖ news.sabay.com.kh
0 comments:
Post a Comment