Tuesday, April 25, 2017

ផ្ទុះ​ការរិះគន់​កាន់តែខ្លាំង ក្រោយ​ក្មេងប្រុស​ម្នាក់​ត្រូវ​ម៉ូតូ​បុក ពេល​ឆ្លងស្ពាន​អាកាស​ថ្មើរជើង​


ប្រជាពលរដ្ឋ​ផ្ទុះ​ការរិះគន់​កាន់តែខ្លាំង ក្រោយ​មាន​ករណី​ក្មេងប្រុស​ដើរ​ឆ្លងផ្លូវ​មានបំណង ដើម្បី​ឆ្លងស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ហើយ​ត្រូវ​ម៉ូតូ​បុក​មួយ​ទំហឹង បណ្ដាលឱ្យ​សន្លប់​ស្ដូកស្ដឹង​នៅនឹងកន្លែង​កាលពី​ប៉ុន្មាន​ម៉ោង​កន្លងទៅនេះ​។​



គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្មីៗ​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​បានអនុញ្ញាត ឱ្យ​សិស្សានុសិស្ស​ឆ្លងស្ពាន​អាកាស​ថ្មើរជើង​ដំបូង​គេ​នៅ​កម្ពុជា​ហើយ ខណៈ​ការសាងសង់​រួចរាល់​ស្ទើរ​ទាំងស្រុង​ទៅ​។ ក្នុងនោះ​ធ្លាប់មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រិះគន់​ទៅលើ​បច្ចេកទេស​ក្នុងការ​សាងសង់ ដូចជា​ខ្វះ​ដំបូល និង នៅតែ​សល់​ផ្លូវ​សងខាង​ស្ពាន​ជាដើម​។ លុះ​មកដល់​មាន​បញ្ហា​បែបនេះ​ទៀត ធ្វើឱ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ជាខ្លាំង​ចំពោះ​ករណីនេះ​៕
ប្រភព៖ rasmeinews

0 comments: