Tuesday, April 25, 2017

មើលនិស្ស័យរបស់មនុស្សតាមរយៈដែលថ្ងៃទីដែលកើត (ឆុតៗខ្លាំង)

តើអ្នកកើតថ្ងៃទីប៉ុន្មាន ? សូមមើលអត្ថបទខាងក្រោម ថាតើត្រឹមត្រូវដែរ ឬទេ? មហាស្នេហា សូមធ្វើការបែងចែកថ្ងៃកំណើត ស្តែងពីលក្ខណៈរបស់បុគ្គលម្នាក់ ជាពីរក្រុមធំៗ គឺ ក្រុមថ្ងៃកំណើតទី១ និង ក្រុមថ្ងៃកំណើតទី ២ ។ សូមតាមដានដូចតទៅ!!!

១. ក្រុមថ្ងៃកំណើតទី ១៖
-សម្រាប់បុគ្គលដែលកើតថ្ងៃទី ២, ៣, ៥, ៧, ១១, ១២, ១៤, ១៧, ១៩, ២១, ២៣, ២៥, ២៦, និង ២៨ ។
-លក្ខណៈពិសេស៖ ពេលដែលស្រលាញ់នរណាម្នាក់ហើយ ក៏ចិត្តស្មោះជាមួយ​ម្នាក់នោះ យ៉ាងពិត​ប្រាកដ ​ជា​រៀង​រហូត​ ។ ជាមនុស្សនិយាយត្រង់ សម្តីរាងកាចបន្តិច មិនចេះធ្វើជាមនុស្សមុខពីរ ហើយជាមនុស្សម្នាក់ដែលមានសន្តានចិត្តស្មោះត្រង់ ជាមនុស្សចិត្តល្អតាំងពី កំណើត ប៉ុន្តែមិនសូវពូកែសម្តែងចេញ​មកក្រៅ អោយគេឯងបានកត់សម្គាល់ ជាមនុស្សប៉ិនខាងអៀនខ្មាស ឆាប់ខឹង តែឆាប់បាត់ មានចរិតរោះរាយ រាក់ទាក់ ដែលតែធ្វើឲ្យដៃគូយល់ ច្រឡំថា ខ្លួនជាមនុស្សសាវ៉ា ព្រោះថាមនុស្សនេះ បើស្រលាញ់នរណាម្នាក់ហើយ អត់ចេះ ក្បត់ អត់ចេះលេងសើច ទេ។ តែទោះជាយ៉ាងណា គេជាមនុស្សឆាប់ឯកោ អផ្សុក និងចេះ តែចង់ឲ្យគេខ្វល់ខ្វាយពីខ្លួនឲ្យ បានច្រើនជាងនេះ ចូលចិត្តសម្តែងអាប្បកិរិយាឲ្យគេចាប់ អារម្មណ៍ ចូលចិត្តឌឺ បញ្ឈឺ និង សាកចិត្តមនុស្សនៅក្បែរខ្លួនខ្លាំងបំផុត ។

២. ក្រុមថ្ងៃកំណើតទី ២៖
-សម្រាប់បុគ្គលដែលកើតថ្ងៃទី ១, ៤, ៦, ៨, ៩, ១០, ១៣, ១៥, ១៦, ១៧, ១៨, ២០, ២២, ២៤ , ២៧, ៣០ និង ៣១ ។
-លក្ខណៈពិសេស៖ ជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម មានឆន្ទះមួសមុត គំនិតល្អិតល្អន់ងាយខឹងជាទីបំផុត មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ ប៉ុន្តែគេក៏ជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។ ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។ ម្យ៉ាងទៀត គេគឺជាមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប និង ចូលចិតសាកល្បងចិត្តមនុស្សនៅជុំវិញខ្លួន ។

ប្រភព៖ មហាស្នេហ៍

0 comments: